របបខ្មែរក្រហមបង្ខំឱ្យធ្វើការងារធ្ងន់ៗដូចជា៖ - យាយៗត្រូវមើលថែទាំកុមារតូចៗ សត្វពាហនៈ ត្បាញកញ្ច្រែងល្អ ចាក់ស្មុគ ដេរស្លឹកត្នោត... ៕ តាៗ វេញខ្សែគោ ធ្វើបង្គំ ជាងដែក (ចប ពូថៅ កណ្តៀវ កាំបិត..) - អនីតិជនអាយុលើសពី ១៤ ឆ្នាំតា ត្រូវរែកដី លើកប្រព័ន្ធភ្លឺស្រែ លើកទំនប់ ជីកប្រឡាយ ៕ - កុមារត្រូវដើររើសអាចម៍គោ កាត់ទន្ទ្រានខែត្រ ប្រមូលជីលាមកមនុស្ស និងជញ្ជូនសម្ភារៈសឹកទៅ សមរភូមិមុខ ៕ - រាល់កិច្ចការទាំងអស់ត្រូវធ្វើការជាង១២ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃមួយសប្តាហ៍ ព្រមទាំងទទួលទានរបបអាហារបានតិចតួច ៕
ជំពូក ៖ ប្រវត្តិសាស្ត្រកម្ពុជា មេរៀនទី៤ ៖ កម្ពុជាប្រជាធិបតេយ្យ
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មុខវិជ្ជាប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រសង្គម) សម័យប្រឡង ២០ សីហា ២០១៨ រយៈពេល ៩០ នាទី ពិន្ទុ ៧៥។ ខ្លឹមសារមាន៖ សហគមន៍អឺរ៉ុ…
ខ្មែរក្រហមបានចូលកាន់កាប់ក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ វេលាម៉ោង ៩:៣០ ព្រឹក។
មុនការមកដល់របស់បារាំង ខ្មែរស្ថិតក្រោមអាណាព្យាបាលពួកសៀម និងយួន។
ប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំងចំនួន ៩០ ឆ្នាំ (១៨៦៣-១៩៥៣)។
ដាស់អារម្មណ៍ប្លុកសេរីពីការទាក់ទាញកុំមុយនីស ទាក់ទាញអ្នកនយោបាយបរទេស និងបារាំងប្រគល់ផ្នែកខ្លះឱ្យខ្មែរគ្រប់គ្រងវិញ។
សន្ធិសញ្ញាអាណាព្យាបាលបារាំង-ខ្មែរ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៦៣។