គុណម្តាយឪពុក
ម៉ែឪមានគុណធ្ងន់មហិមា\nពុំអាចពណ៌នារៀបរាប់បាន\nចូលកូនគ្រប់គ្នាសងកុំខាន\nម៉ែឪគ្រប់ប្រាណជាទេវា។\n\nនៅពេលអ្នកម្ដាយមានទម្ងន់\nពុកខំរែកពន់ធ្វើការងារ\nដាំស្លរពុះអុសណាបុត្រភ្ញា\nដើម្បីពុំងារនិងម្ដាយស្ងួន។\n\nនៅពេលដែលកូនប្រសូត្រចេញ\nចិត្តធ្លាប់ទោម្នេញប្រែមាំមួន\nអារម្មណ៍គ្រប់យ៉ាងនៅក្នុងខ្លួន\nល្អណាស់នឹមនួនពេលឃើញបុត្រ។\n\nនៅពេលបានឃើញកូនទៅរៀន\nចិត្តរបស់រាមល្អបំផុត\nងើបឈរសម្លឹងអនាគត\nជឿជាក់យ៉ាងមុតថានឹងល្អ។\n\nម៉ែឪប្រៀបបានជាព្រះព្រហ្ម\nប្រកាន់យកធំក្ដីមេត្តា\nព្រមទាំងមានចិត្តករុណា\nព្រមមុទិតាឧបេក្ខា។\n\nប្រសិនបើកូនមានជំងឺ\nម៉ែឪចង់ឈឺព្រោះទុក្ខា\nលោកចង់ឈឺជួសនឹងបុត្រភ្ញា\nមិនឲ្យរោគាបៀតបុត្រឡើយ។\n\nដូច្នេះចូលកូនទាំងប្រុសស្រី\nគួរគិតលកលៃណាពុំងារ\nគុណនេះរកគ្មានទេអត្រជា\nទោះបីសួគ៌ាក៏គ្មានដែរ។\n\nយើងត្រូវនាំគ្នាចេះដឹងគុណ\nទំនុបបម្រុងព្រមទាំងថែ\nដល់លោកទាំងពីរកុំអល់អែល\nសងអោយហូរហែរតាមយើងមាន។
អានកំណាព្យ